Discussion

Top Social Icons

Monday, March 21, 2016

អំពីរបបនយោបាយ


មាត្រា ៥១​
ព្រះរាជាណាចក្រកម្ពុជា អនុវត្តន៏នយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ។
ប្រជាពលរដ្ឋខ្មែរជាម្ចាស់នៃប្រទេសជាតិរបស់ខ្លួន ។
អំណាចទាំងអស់ជារស់ប្រជាពលរដ្ឋ ។ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល នឹងសាលាជម្រះក្តី ។

អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។
មាត្រា ៥២ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯរាជ្យ​ អធិបតេយ្យបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយបង្រូបបង្រួមជាតិ រក្សាការពារទសំនៀមទម្លាប់ នឹងប្រាពៃណីល្អរបស់ជាតិ។
រាជរដ្ឋាភិបាលកម្ពុជាត្រូវការពារនីត្យានុកូលភាព ធានាសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ ។
មាត្រា ៥៣ ព្រះរាជាណាចក្រកម្ពុជាប្រកាន់ភ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៏ និង មិនចូលសម្ព័ន ។​ ព្រះរាជាណាចក្រកម្ពុជា រួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដ៏ទៃទៀតទាំងអស់នៅលើពីភពលោក ។ ព្រះរាជាណាចក្រកម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដ៏ទៃដោយផ្ទាល់ ឬដោយប្រយោល និងគោរពផលប្រយោជចគ្នាទៅវិញទៅមក ។​ ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឹក កងកម្លាងប្រដាបអាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារសណ្តាប់ធ្នាប់ និងសន្តិសុខ សាធារណៈនៅផ្ទៃក្នុងប្រទេស ។​
មាត្រា ៥៤ ការផលិត ការប្រើប្រាស់ ការរក្សាទុកអាវុធបរមាណូ អាវុធគីមី ឬអាវុធវេត្រាណូ ត្រូហាមឃាត់ដាច់ខាត ។ 
មាត្រា ៥៥ សន្ធិសញ្ញា និង កិច្ចព្រព្រៀងទាំឡាយណា ដែលមិនសមស្រនិងឯរាជ្យ អធិបត្តេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល ។

    Choose :
  • OR
  • To comment
No comments:
Write comments